មគ្គុទ្ទេសក៍ណែនាំ៖ របៀបដែល Sabay Accounting ជួយសម្រួលដល់អាជីវកម្មរបស់អ្នក
សូមស្វាគមន៍មកកាន់ Sabay Accounting! ប្រព័ន្ធគណនេយ្យរបស់យើងត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីជួយឲ្យម្ចាស់អាជីវកម្ម និងក្រុមការងារគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល ច្បាស់លាស់ និងមានទំនុកចិត្ត។
សូមស្វាគមន៍មកកាន់ Sabay Accounting! ប្រព័ន្ធគណនេយ្យរបស់យើងត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីជួយឲ្យម្ចាស់អាជីវកម្ម និងក្រុមការងារគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល ច្បាស់លាស់ និងមានទំនុកចិត្ត។
ផ្នែកទី ១៖ តើ Sabay Accounting អាចជួយអ្វីខ្លះដល់អាជីវកម្មរបស់អ្នក? (ជារួម)
ប្រព័ន្ធ Sabay Accounting ជាដំណោះស្រាយគណនេយ្យឆ្លាតវៃដែលជួយអាជីវកម្មរបស់អ្នកលើ Point សំខាន់ៗដូចជា៖
តាមដានចំណូល-ចំណាយ និងប្រាក់ចំណេញរហ័ស (Real-Time Financial Tracking)៖ ជួយឲ្យអ្នកដឹងពីស្ថានភាពហិរញ្ញវត្ថុ និងប្រាក់ចំណេញជាក់ស្តែងជាប្រចាំថ្ងៃ ឬប្រចាំខែ ដោយមិនបាច់រង់ចាំបូកបញ្ជីចុងខែ។
គ្រប់គ្រងលំហូរសាច់ប្រាក់ (Cash Flow Management)៖ ជួយតាមដានប្រាក់សល់ក្នុងដៃ (Cash on Hand) និងប្រាក់ក្នុងគណនីធនាគារ (Bank Total) យ៉ាងច្បាស់លាស់។
គ្រប់គ្រងបំណុល និងការប្រមូលប្រាក់ (AR & AP Management)៖ តាមដានថា តើមានអតិថិជនណាខ្លះជំពាក់ប្រាក់ និងតើអាជីវកម្មរបស់អ្នកត្រូវសងប្រាក់ទៅអ្នកផ្គត់ផ្គង់ណាខ្លះ។
សម្រួលការងារពន្ធដារ (Tax & VAT Compliance)៖ គណនា និងរៀបចំទិន្នន័យពន្ធលើតម្លៃបន្ថែម (VAT Input & Output) ដោយស្វ័យប្រវត្តិ ស្របតាមបទដ្ឋានក្នុងស្រុក។
ផ្ផ្តល់របាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ៖ ជួយសម្រួលដល់ការធ្វើការសម្រេចចិត្តលើអាជីវកម្ម ផ្អែកលើទិន្នន័យ និងតារាងក្រាហ្វវិភាគច្បាស់លាស់។
ផ្នែកទី ២៖ ការណែនាំមុខងារលម្អិតលើផ្ទាំង Dashboard
នៅពេលអ្នកចូលប្រើប្រាស់ប្រព័ន្ធ អ្នកនឹងឃើញផ្ទាំង Dashboard ដែលជាមជ្ឈមណ្ឌលបញ្ជា និងបង្ហាញព័ត៌មានសំខាន់ៗដូចខាងក្រោម៖
១. សូចនាករហិរញ្ញវត្ថុបច្ចុប្បន្ន (Financial Key Metrics)
Total Sales (MTD)៖ បង្ហាញពីទិន្នន័យនៃការលក់សរុបគិតចាប់ពីដើមខែមកដល់បច្ចុប្បន្ន។
Net Profit (MTD)៖ បង្ហាញប្រាក់ចំណេញសុទ្ធបន្ទាប់ពីកាត់ទូទាត់ដើមទុន និងចំណាយផ្សេងៗ។
Accounts Receivable (AR)៖ បង្ហាញចំនួនប្រាក់ដែលអតិថិជនជំពាក់ (ប្រាក់ត្រូវប្រមូល)។
Accounts Payable (AP)៖ បង្ហាញចំនួនប្រាក់ដែលអាជីវកម្មត្រូវបង់ជូនអ្នកផ្គត់ផ្គង់ (ប្រាក់ត្រូវសង)។
២. គ្រប់គ្រងពន្ធដារ (Tax & VAT Overview)
VAT Payable (net)៖ ប្រាក់ពន្ធអាករលើតម្លៃបន្ថែមសុទ្ធដែលត្រូវបង់ជូនរដ្ឋ។
Output VAT៖ ប្រាក់ពន្ធធាតុចេញដែលប្រមូលបានពីការលក់ទំនិញ/សេវាកម្ម។
Input VAT៖ ប្រាក់ពន្ធធាតុចូលដែលបានបង់លើការទិញទំនិញ/សេវាកម្ម។
Gross Profit (MTD)៖ ប្រាក់ចំណេញដុលសរុបប្រចាំខែ។
៣. តាមដានសាច់ប្រាក់ និងចំណាយ (Cash & Expense Tracking)
Cash on Hand៖ ចំនួនសាច់ប្រាក់ផ្ទាល់ដែលកំពុងមានក្នុងបេឡា/ទូដែក។
Bank Total៖ សរុបសាច់ប្រាក់ដែលមាននៅក្នុងគណនីធនាគារទាំងអស់។
Total Expenses (MTD)៖ ចំណាយសរុបដែលបានប្រើប្រាស់ប្រចាំខែ។
Revenue & Expense Charts៖ តារាងក្រាហ្វបង្ហាញពីប្រាក់ចំណូលតាមខែ (Revenue by Month) និងការបែងចែកចំណាយតាមផ្នែក (Expense by Account) ដើម្បីងាយស្រួលប្រៀបធៀប។
៤. ម៉ឺនុយគ្រប់គ្រងសំខាន់ៗ (Side Navigation Bar)
នៅផ្នែកខាងឆ្វេង អ្នកអាចចូលទៅកាន់មុខងារស៊ីជម្រៅផ្សេងទៀតបាន៖
Sales៖ បង្កើតវិក្កយបត្រ (Invoice), ប្រកាសលក់, និងគ្រប់គ្រងអតិថិជន។
Purchases៖ គ្រប់គ្រងបញ្ជាទិញ (Purchase Orders) និងអ្នកផ្គត់ផ្គង់ (Vendors)។
Banking៖ ភ្ជាប់ និងផ្ទៀងផ្ទាត់បញ្ជីធនាគារ (Bank Reconciliation)។
Expenses៖ បញ្ចូល និងកត់ត្រារាល់ចំណាយផ្សេងៗរបស់ក្រុមហ៊ុន។
Accounting៖ គ្រប់គ្រងតារាងគណនី (Chart of Accounts) និងការចុះបញ្ជីទូទៅ (Journal Entries)។
Tax៖ រៀបចំ និងទាញយកទិន្នន័យសម្រាប់ប្រកាសពន្ធ។
Reports៖ ទាញយករបាយការណ៍ហិរញ្ញវត្ថុដូចជា របាយការណ៍ចំណេញ-ខាត (P&L), តុល្យការ, និងលំហូរសាច់ប្រាក់។
Settings៖ កំណត់ព័ត៌មានក្រុមហ៊ុន, បន្ថែមអ្នកប្រើប្រាស់ (Users), កំណត់សិទ្ធិ (Roles & Permissions), និងកំណត់រូបិយប័ណ្ណ (Currency)។
Was this article helpful?
On this page
Our support team is here to help.
Contact Support