Skip to content

មគ្គុទ្ទេសក៍ប្រើប្រាស់៖ របៀបចុះឈ្មោះ និងបង្កើតអាជីវកម្មលើ Sabay Accounting

សូមស្វាគមន៍មកកាន់ Sabay Accounting! មគ្គុទ្ទេសក៍នេះនឹងណែនាំអ្នកពីជំហានងាយៗក្នុងការចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធគណនេយ្យរបស់យើង។

Updated September 2026 KM

ជំហានទី ១៖ ការចូលទៅកាន់គេហទំព័រ និងចាប់ផ្តើម

  • ចូលទៅកាន់គេហទំព័រដើម រួចចុចលើប៊ូតុង Start FreeGet Started (ពណ៌ក្រហម) ដើម្បីចាប់ផ្តើមចុះឈ្មោះដោយឥតគិតថ្លៃ។


ជំហានទី ២៖ បង្កើតគណនី (Create Your Account) បំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងទម្រង់ចុះឈ្មោះ៖
  • *Full Name បញ្ចូលឈ្មោះពេញរបស់អ្នក។

  • *Email បញ្ចូលអាសយដ្ឋានអ៊ីមែលដែលត្រូវប្រើប្រាស់។

  • Phone៖ បញ្ចូលលេខទូរស័ព្ទទំនាក់ទំនង។

  • Preferred Language៖ ជ្រើសរើសភាសាដែលអ្នកចង់ប្រើ (ឧ. English ឬ ខ្មែរ)។

  • *Password * / Confirm Password បញ្ចូលពាក្យសម្ងាត់ និងផ្ទៀងផ្ទាត់ពាក្យសម្ងាត់ឲ្យបានត្រឹមត្រូវ។

  • ចុចលើប៊ូតុង Create Account ដើម្បីបន្ត។

ជំហានទី ៣៖ បំពេញព័ត៌មានអាជីវកម្ម (Create Your Business) បញ្ចូលព័ត៌មានលម្អិតអំពីអាជីវកម្ម/ក្រុមហ៊ុនរបស់អ្នក៖
  1. Business Information (ព័ត៌មានអាជីវកម្ម)៖
    • Business Name * / Business Name (Khmer)៖ ឈ្មោះអាជីវកម្មជាភាសាអង់គ្លេស និងភាសាខ្មែរ។

    • Legal Name / TIN / VAT TIN៖ ឈ្មោះផ្លូវការ និងលេខអត្តសញ្ញាណកម្មសារពើពន្ធ (បើមាន)។

    • *Business Type  ជ្រើសរើសប្រភេទអាជីវកម្ម (ឧ. Sole Proprietorship - អាជីវកម្មបុគ្គល)។

  1. Address (អាសយដ្ឋាន)៖
  • បញ្ចូលអាសយដ្ឋានផ្លូវ ផ្ទះ ភូមិ/ឃុំ ជាភាសាអង់គ្លេស និងខ្មែរ។

  • ជ្រើសរើស Province/Capital (រាជធានី/ខេត្ត), District/Khan (ក្រុង/ស្រុក/ខណ្ឌ), និង Commune/Sangkat (ឃុំ/សង្កាត់)។

ជំហានទី ៤៖ ព័ត៌មានទំនាក់ទំនង ហិរញ្ញវត្ថុ និងឡូហ្គោ (Contact & Financial)
  • Phone * / Email * / Website៖ បញ្ចូលលេខទូរស័ព្ទ អ៊ីមែល និងគេហទំព័រក្រុមហ៊ុន។

  • *Base Currency ជ្រើសរើសរូបិយប័ណ្ណគោល (ឧ. USD — US Dollar ឬ KHR — រៀល)។

  • *Fiscal Year Start ជ្រើសរើសខែចាប់ផ្តើមឆ្នាំបញ្ជីគណនេយ្យ (ឧ. January)។

  • Logo (ឡូហ្គោ)៖ ចុច Choose File ដើម្បីបង្ហោះឡូហ្គោក្រុមហ៊ុន (ប្រភេទ PNG, JPG, WebP ទំហំអតិបរមា 2MB)។

  • ចុចប៊ូតុង + Create Business ដើម្បីបញ្ចប់ការបង្កើត។

ជំហានទី ៥៖ ចាប់ផ្តើមប្រើប្រាស់ផ្ទាំងគ្រប់គ្រង (Dashboard Overview) បន្ទាប់ពីបង្កើតជោគជ័យ អ្នកនឹងត្រូវបានបញ្ជូនទៅកាន់ផ្ទាំង Dashboard ដែលរួមមាន៖
  • ការតាមដានហិរញ្ញវត្ថុ៖ មើលការលក់សរុប (Total Sales), ប្រាក់ចំណេញសុទ្ធ (Net Profit), ប្រាក់ត្រូវប្រមូល (Accounts Receivable), និងប្រាក់ត្រូវសង (Accounts Payable)។

  • ពន្ធ និងចំណាយ៖ គ្រប់គ្រងពន្ធ VAT (Input/Output VAT), សាច់ប្រាក់ក្នុងដៃ (Cash on Hand), ប្រាក់ក្នុងធនាគារ (Bank Total), និងចំណាយសរុប (Total Expenses)។

  • របាយការណ៍ និងការកំណត់៖ ប្រើប្រាស់ម៉ឺនុយខាងឆ្វេងដើម្បីគ្រប់គ្រង Sales, Purchases, Banking, Expenses, Tax, Reports, និង Settings។



Was this article helpful?

Tell us more (optional):