Skip to content

មគ្គុទ្ទេសក៍៖ របៀបគ្រប់គ្រង និងបន្ថែមអតិថិជន (Khmer)

ប្រព័ន្ធ Sabay Accounting ជួយឲ្យអ្នករៀបចំបញ្ជីអតិថិជន តាមដានសមតុល្យដើមគ្រា លក្ខខណ្ឌទូទាត់ និងដែនកំណត់ឥណទាន (Credit Limit) របស់អតិថិជននីមួយៗបានយ៉ាងងាយស្រួល។

Updated September 2026 KM

ប្រព័ន្ធ Sabay Accounting ជួយឲ្យអ្នករៀបចំបញ្ជីអតិថិជន តាមដានសមតុល្យដើមគ្រា លក្ខខណ្ឌទូទាត់ និងដែនកំណត់ឥណទាន (Credit Limit) របស់អតិថិជននីមួយៗបានយ៉ាងងាយស្រួល។

ផ្នែកទី ១៖ តើមុខងារអតិថិជនជួយអ្វីខ្លះដល់អាជីវកម្មរបស់អ្នក?

  • រៀបចំទិន្នន័យអតិថិជន៖ រក្សាទុកព័ត៌មានទំនាក់ទំនង អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធ (TIN) របស់អតិថិជននៅកន្លែងតែមួយ។

  • គ្រប់គ្រងបំណុលអតិថិជន៖ កំណត់ទិន្នន័យសមតុល្យដើមគ្រា (Opening Balance) ថាអតិថិជនជំពាក់ប្រាក់ប៉ុន្មានស្រាប់។

  • កំណត់លក្ខខណ្ឌឥណទាន (Credit Terms & Limit)៖ កំណត់ចំនួនថ្ងៃត្រូវសងប្រាក់ និងកម្រិតឥណទានអតិបរមាសម្រាប់អតិថិជននីមួយៗ ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ។


ផ្នែកទី ២៖ របៀបចូលទៅកាន់បញ្ជីអតិថិជន និងបន្ថែមអតិថិជនថ្មី

ជំហានទី ១៖ ចូលទៅកាន់ទំព័រអតិថិជន (Customer List)

  1. នៅលើម៉ឺនុយខាងឆ្វេង ជ្រើសរើសយក "លក់" (Sales) រួចចុចលើ "អតិថិជន" (Customers)។

  2. អ្នកនឹងឃើញបញ្ជីអតិថិជនដែលមានស្រាប់ រួមជាមួយកូដ ឈ្មោះ លេខទូរស័ព្ទ លក្ខខណ្ឌទូទាត់ ដែនកំណត់ឥណទាន និងស្ថានភាព (Active/Inactive)។

  3. ដើម្បីបង្កើតអតិថិជនថ្មី ចុចលើប៊ូតុង "+ អតិថិជនថ្មី" (ពណ៌ក្រហមនៅជ្រុងខាងស្តាំលើ)។


ជំហានទី ២៖ បំពេញព័ត៌មានអតិថិជនថ្មី (Add New Customer)

សូមបំពេញព័ត៌មានក្នុងទម្រង់ខាងក្រោម៖

  • Customer Code (កូដអតិថិជន)៖ អាចទុកទំនេរដើម្បីឲ្យប្រព័ន្ធបង្កើតជូនដោយស្វ័យប្រវត្តិ។

  • Customer Name * / ឈ្មោះ (ខ្មែរ)៖ បញ្ចូលឈ្មោះអតិថិជន ឬឈ្មោះក្រុមហ៊ុនជាភាសាអង់គ្លេស និងខ្មែរ។

  • លេខអត្តសញ្ញាណកម្មសារពើពន្ធ (TIN / VAT TIN)៖ បញ្ចូលលេខ TIN ប្រសិនបើជាអតិថិជនក្រុមហ៊ុន/ក្រមហ៊ុនផ្លូវការ។

  • ទូរស័ព្ទ / អ៊ីមែល / អាសយដ្ឋាន / អាសយដ្ឋាន (Khmer Address)៖ បញ្ចូលព័ត៌មានទំនាក់ទំនង និងអាសយដ្ឋានទីតាំង។

  • *Credit Limit (0 = unlimited) កំណត់កម្រិតឥណទានអតិបរមា (វាយ 0 ប្រសិនបើមិនកំណត់ដែនកំណត់)។

  • លក្ខខណ្ឌទូទាត់ (ថ្ងៃ) * (Payment Terms)៖ កំណត់ចំនួនថ្ងៃដែលអនុញ្ញាតឲ្យអតិថិជនជំពាក់ (ឧ. 0 ថ្ងៃ, 15 ថ្ងៃ, 30 ថ្ងៃ)។

  • *Opening Balance (amount customer owes) បញ្ចូលចំនួនប្រាក់ដើមគ្រាដែលអតិថិជនកំពុងជំពាក់ (បើគ្មាន វាយ 0)។

  • ស្ថានភាព (Status)៖ ជ្រើសរើស សកម្ម (Active) ឬ អសកម្ម (Inactive)។


ជំហានទី ៣៖ រក្សាទុក

  • បន្ទាប់ពីបំពេញរួចរាល់ ចុចប៊ូតុង "Save Customer" ពណ៌ក្រហមដើម្បីរក្សាទុកព័ត៌មានអតិថិជន។


Was this article helpful?

Tell us more (optional):