មគ្គុទ្ទេសក៍៖ របៀបគ្រប់គ្រងព័ត៌មានគណនី និងប្តូរពាក្យសម្ងាត់ (Khmer)
ប្រព័ន្ធ Sabay Accounting អនុញ្ញាតឱ្យអ្នកធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន និងប្តូរពាក្យសម្ងាត់បានយ៉ាងងាយស្រួល ដើម្បីបង្កើនសុវត្ថិភាពគណនីរបស់អ្នក។
ប្រព័ន្ធ Sabay Accounting អនុញ្ញាតឱ្យអ្នកធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន និងប្តូរពាក្យសម្ងាត់បានយ៉ាងងាយស្រួល ដើម្បីបង្កើនសុវត្ថិភាពគណនីរបស់អ្នក។
ជំហានទី ១៖ ការចូលទៅកាន់ទំព័រព័ត៌មានរូបប្រវត្តិ (My Profile)
នៅជ្រុងខាងស្តាំខាងលើនៃផ្ទាំង Dashboard ចុចលើឈ្មោះគណនីរបស់អ្នក (ឧទាហរណ៍៖ SOK DARA Log-in Dropdown Menu)។
ចុចជ្រើសរើសយក "រូបប្រវត្តិ និងសុវត្ថិភាព" (ឬ My Profile) ដើម្បីចូលទៅកាន់ទំព័រកំណត់ព័ត៌មាន។

ជំហានទី ២៖ កែប្រែព័ត៌មានផ្ទាល់ខ្លួន (Profile Information) នៅក្នុងផ្នែក "Profile Information" នៅខាងឆ្វេង អ្នកអាចកែប្រែ៖
ឈ្មោះពេញ * (Full Name)៖ បញ្ចូល ឬកែប្រែឈ្មោះរបស់អ្នក។
អ៊ីមែល * (Email)៖ បង្ហាញអ៊ីមែលដែលបានចុះឈ្មោះ។
ទូរស័ព្ទ (Phone)៖ បញ្ចូល ឬផ្លាស់ប្តូរលេខទូរស័ព្ទទំនាក់ទំនង។
ភាសាដែលពេញចិត្ត (Preferred Language)៖ ជ្រើសរើសភាសាប្រើប្រាស់ក្នុងប្រព័ន្ធ (ឧ. ខ្មែរ ឬ English)។
បន្ទាប់ពីកែប្រែរួច ចុចប៊ូតុង "រក្សាទុកការផ្លាស់ប្តូរ" (ពណ៌ក្រហម) ដើម្បីរក្សាទុកទិន្នន័យ។

ជំហានទី ៣៖ ការប្តូរពាក្យសម្ងាត់ (Update Password) នៅក្នុងផ្នែក "ប្តូរពាក្យសម្ងាត់" នៅខាងស្តាំ ដើម្បីផ្លាស់ប្តូរពាក្យសម្ងាត់ថ្មី៖
ពាក្យសម្ងាត់បច្ចុប្បន្ន (Current Password)៖ បញ្ចូលពាក្យសម្ងាត់ដែលអ្នកកំពុងប្រើប្រាស់សព្វថ្ងៃ។
ពាក្យសម្ងាត់ថ្មី * (New Password)៖ បញ្ចូលពាក្យសម្ងាត់ថ្មីដែលអ្នកចង់ប្តូរ។
*Confirm New Password ៖ បញ្ចូលពាក្យសម្ងាត់ថ្មីម្តងទៀតដើម្បីផ្ទៀងផ្ទាត់។
ចុចប៊ូតុង "ធ្វើបច្ចុប្បន្នភាពពាក្យសម្ងាត់" (ពណ៌ក្រហម) ដើម្បីបញ្ចប់ការផ្លាស់ប្តូរ។
Was this article helpful?
Our support team is here to help.
Contact Support